សង្ស័យឆ្លងចរន្ត បង្កជាអគ្គីភ័យ ឆេះឡានព្រូសមួយគ្រឿង សល់តែគ្រោងដែក
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី29 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ រថយន្តតូយ៉ូតា ព្រូសមួយគ្រឿង ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ៣និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

រថយន្តដែលភ្លើងឆេះ ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8652 បានឈប់ចត នៅកណ្ដាលផ្លូវ ស្រាប់តែ ឆាបឆេះ ចេញជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ។ ប្រជាពលរដ្ឋ នាំគ្នាយកទឹកជះយ៉ាងណា ក៏មិនរលត់នោះដែរ ទើបសមត្ថកិច្ច ចេញរថយន្តមួយគ្រឿង មកបាញ់ទឹកពន្លត់ ប៉ុន្តែរថយន្តខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច សល់តែគ្រោងឆ្អឹង។ ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ច សង្ស័យថា បណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី៕

Loading...