Ford Ranger បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ កល់ជាប់ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 09:29
ថ្ងៃទី29 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តម៉ាក Ford Ranger បើកក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន ២កង់ រីឯរថយន្តកល់ជាប់ លើរបាំងថ្ម ទៅមុខលែងរួច កាលពីវេលាម៉ោង ២និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវសុធារស ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8378 បើកដោយបុរសម្នាក់ តាមបណ្ដោយ ផ្លូវសុធារស ក្នុងទិសដៅ ពីជើងមកត្បូង ក្នុងល្បឿនល្បឿន ស្រាប់តែរេចង្កូត ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន ២កង់ រីឯរថយន្ត កល់ជាប់លើរបាំងថ្ម ទៅមុខលែងរួច តែសំណាងល្អ គ្មាននរណាម្នាក់ រងរបួសនោះឡើយ៕

Loading...