ជិះម៉ូតូលឿនជ្រុលទៅបុក បង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវ ស្លាប់ទាំងព្រឹក
​ដោយ វត្តភ្នំ ម៉ោង 14:32
ថ្ងៃទី27 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំព្រឹក ៖ ស្ត្រីម្នាក់ បានដួលបោកនឹងថ្នល់ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារ ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុក បង្គោលស្លាកសញ្ញា នៅលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៥០ នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុង ភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

មន្ត្រីសមត្តកិច្ចជំ បានឲ្យដឹងថា ម៉ូតូស្ត្រីដែលគ្រោះថ្នាក់នោះ ម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4346 ម្ចាស់ឈ្មោះ ចន ស៊ីម ភេទ ស្រី អាយុ ៤៧ឆ្នាំ រស់នៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ មុនកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ បើកបរម៉ូតូ ក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក បង្គោលសញ្ញា នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ តែម្តង៕

Loading...