សង្ស័យម្ចាស់ស្រវឹង បើកឡានបុកចូលផ្ទះប្រជាពលរដ្ឋ ខូចខាតទ្វារចំនួន ៤ផ្ទាំង
​ដោយ វត្តភ្នំ ម៉ោង 11:30
ថ្ងៃទី27 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តម៉ាក អាលផាតមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បើកក្នុងល្បឿនលឿន រេចង្កូតបុកចូល ផ្ទះប្រជាពលរដ្ឋមួយកន្លែង រងការខូចខាត ដាច់កាឡេទៅបុកលែងរួច កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ជិតបន្ទាយ កងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានអោយដឹងថា រថយន្តបង្ក ម៉ាកអាលផាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK 9301 បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន សង្ស័យស្រវឹង រេចង្កូតបុកចូល ផ្ទះប្រជាពរដ្ឋ នៅខាងស្តាំដៃ បណ្តាលឱ្យខូចខាតទ្វារ ចំនួន ៤ផ្ទាំង ចំណែករថយន្ត ដាច់កាឡេទៅមុខលែងរួច ហើយក្នុងហេតុការណ៍នេះ មិនមានមនុស្ស រងរបួសទេ៕

Loading...