កុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ បុកម៉ូតូកំពុងឈប់ នៅភ្លើងស្តុបទួលពង្រ
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី27 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត តេងឡាយ បានបើកបុកម៉ូតូ ហុងដាឌ្រីម មួយគ្រឿង ដែលកំពុងឈប់ស្តុប អូសជាប់ក្រោមកង់ ជាច្រើនម៉ែត្រ រងការខូចខាត តែសំណាងល្អម្ចាស់ម៉ូតូ រមៀលចេញពីកង់រថយន្ត គ្រាន់តែ រងរបួសស្រាល កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម ផ្លូវវេងស្រេង ស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ជិះម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ 13 1-9510 ធ្វើដំណើរតាមវិថី ចោមចៅ ទិសដៅពីកើតទៅលិច ក៏បានឈប់ស្តុប ដើម្បីបត់ឆ្វេង ទៅផ្លូវទួលពង្រ ស្រាប់តែមានរថយន្ត កុងតឺន័រក្រុមហ៊ុន ផែស្ងួតតេងឡាយ ក្បាលពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 3C-1374 បើកទិសដៅស្របគ្នា មកពីក្រោយ បុកម៉ូតូ អូសជាប់ក្រោមរថយន្ត ជាច្រើនម៉ែត្រ រងការខូចខាត សំណាងល្អម្ចាស់ម៉ូតូ រមៀលចេញ ផុតពីកង់រថយន្ត រងរបួសស្រាល៕

Loading...