ទំនងជាស្រវឹង បើកឡានទៅបុកសំយ៉ាបឃ្លាំង និងបុកចូលផ្ទះលក់ចាប់ហួយ
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី20 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ទំនងជាស្រវឹង បើករថយន្ត ទៅបុកសំយ៉ាបឃ្លាំង មួយកន្លែង រួចបន្តបុកចូលផ្ទះ លក់ចាប់ហួយ បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស កាលពីម៉ោង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្ក ម៉ាកតូយូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-0167 បើកដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅ ពីជើងមកត្បូង យ៉ាងលឿន បានរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលដែក សំយ៉ាបឃ្លាំង មួយកន្លែង ហើយរថយន្ត នៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុក ទម្លុះចូលផ្ទះប្រជាពលរដ្ឋ លក់ចាប់ហ៊ួយ បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ចំណែកអ្នកបើករថយន្ត មិនមានរងរបួសនោះទេ បានគេចចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...