បើកឡានបត់ឆ្លងផ្លូវ បំណងទៅផ្ទះ ចៃដន្យធ្លាក់ចូលក្នុង ប្រឡាយទឹក ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 10:14
ថ្ងៃទី19 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ នារីម្នាក់ បើករថយន្ត បត់ឆ្លងផ្លូវ បំណងទៅផ្ទះ ចៃដន្យ ធ្លាក់ចូលក្នុង ប្រឡាយទឹក ក្រឡាប់ផ្ងារជើង បង្ករការភ្ញាក់ផ្អើល កាលពីម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ក្បែររបងរោងចក្រ កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីជាម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្តម៉ាក TOYUTA RUSH ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-0240 តាមបណ្ដោយ ផ្លូវបេតុង ក្នុងទិសដៅ ពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតបត់ឆ្វេង ឆ្លងចូលទៅផ្លូវ បេតុងមួយខ្សែទៀត គោលបំណង ត្រឡប់ទៅផ្ទះវិញ តែជ្រុលធ្លាក់កង់មួយចំហៀង បណ្តាលឲ្យ រថយន្តក្រឡាប់ផ្ងារជើង ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ហើយភ្លាមនោះ ក៏បានប្រជាពលរដ្ឋ ជួយយកនាង ចេញពីក្នុងរថយន្ត៕

Loading...