បើកឡានបុក សួនពុះចែកទ្រូងផ្លូវ បង្គោលប៉ាណូ និងបាក់ដើមឈើមួយដើម 
​ដោយ វត្តភ្នំ ម៉ោង 09:40
ថ្ងៃទី19 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បើករថយន្ត Tacoma បុកសួនពុះចែកទ្រូងផ្លូវ បន្តទៅបុក បង្គោល ប៉ាណូ ផ្សាយពាណិជ្ជកម្ម និងបុកបាក់ដើមឈើ មួយដើមទៀត ដាច់កាឡេកង់អូស កាលវេលាម៉ោង ១និង៥០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុច មុខការ៉ាសសាំង ភីធីធី តាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកបើករថយន្តបង្ករ មិនស្គាល់អត្តសញ្ញាណ បានទុករថយន្តម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG.1016 ចោលនៅកន្លែងកើតហេតុ ហើយក៏គេចខ្លួនបាត់។ រថយន្តបង្ករ បើកបរតាមបណ្ដោយ ផ្លូវ២១៧ ទិសដៅពីត្បូងមកជើង  មកដល់ចំណុចកើតហេតុ បានរ៉េចង្កូត មកខាងឆ្វេងដៃ ជ្រុលឡើងលើ សួនពុះចែកទ្រូងផ្លូវ បន្តទៅបុកផ្លាកប៉ាណូ បាក់អស់មួយ និងដើមឈើមួយដើមទៀត  ដាច់កាឡេកង់ ទៅមុខលែងរួច៕

Loading...