បុគ្គលិកប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី ធ្លាក់ពីលើឡាន ចូលក្រោមកង់ កិនស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 11:03
ថ្ងៃទី18 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ ជាបុគ្គលិកប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី សង្ស័យងងុយដេក បានធ្លាក់ពីលើរថយន្ត ចូលក្រោមកង់ កិនស្លាប់ភ្លាមៗ នៅនិងកន្លែង ហើយតៃកុង បានរត់គេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ ហឿន សុខហួយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គិលិកប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី វេនយប់ ទីលំនៅ ភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង បានអង្គុយ នៅកាងក្រោយ នៃរថយន្ត បើកតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែជនរងគ្រោះ ធ្លាក់ពីលើរថយន្ត ចូលកង់ក្រោយ កិនស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្ក ម៉ាក HINO ពណ៌លឿង គ្មានស្លាកលេខ របស់ក្រុមហ៊ុនស៊ីនទ្រី ហើយតៃកុងបានរត់គេចខ្លួន បាត់ស្រមោល៕

Loading...