ចាប់សត្វឆ្កែបំណងកាប់ធ្វើសាច់ក្លែម បែរជាត្រូវឆ្កែខាំវិញ ប្រកាច់បែកពពុះមាត់
​ដោយ វត្តភ្នំ ម៉ោង 10:26
ថ្ងៃទី18 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានដើរទៅ ចាប់សត្វឆ្កែ របស់ខ្លួន បំណងកាប់ធ្វើម្ហូប តែបែរជាត្រូវ សត្វឆ្កែនោះខាំវិញ បណ្តាលឱ្យប្រកាច់ បែកពពុះមាត់ ត្រូវបានក្រុម កងសង្គ្រោះ៧១១ ដឹកយកទៅមន្ទីរពេទ្យ កាល់មែត កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សាក់ ផាន់ណារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅ ភូមិកើតហេតុ ត្រូវសត្វឆ្កែខាំ ចំនួន ៣ដង រួចមកហើយ តែមិនដែលបាន ទៅមន្ទីរពេទ្យ ចាក់ថ្នាំការពារ ម្តងណាឡើយ រហូតមកដល់ ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹង នឹកខឹងសត្វឆ្កែរបស់ខ្លួន ដែលធ្លាប់ខាំ ក៏ទៅចាប់ បំណងវាយសម្លាប់ ហើយកាប់ធ្វើសាច់ក្លែម ផឹកស្រាបន្តទៀត តែបែរជាសត្វឆ្កែនោះ ខាំវិញ រងរបួស និងប្រកាច់បែកពពុះមាត់ តែម្តង៕

Loading...