បង្ក្រាបហាងម៉ាស្សា កោសជប់ យីហោ ៩៩៩៩ ដែលបង្កប់បំរើសេវាផ្លូវភេទ
​ដោយ វត្តភ្នំ ម៉ោង 09:54
ថ្ងៃទី18 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប ហាងម៉ាស្សា បង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំងម្នាក់ និង នារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមាន អនីតិជនចំនួន ០៣នាក់ និងវត្ថុតាង ស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួន និងមិនទាន់ ប្រើប្រាស់មួយចំនួន នៅវេលាម៉ោង ០៩និង១០ នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចហាងម៉ាស្សា កោសជប់ យីហោ «៩៩៩៩» ស្ថិតនៅ ផ្ទះគ្មានលេខ ចំណុចចុងស្ពាន ព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្រ្តីជាម្ចាស់ទីតាំង មានឈ្មោះ សេក មុំ អាយុ ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហាងនេះបើក រកស៊ីទទួលភ្ញៀវ ចាប់ពីម៉ោង ០៥ល្ងាច រហូតដល់ យប់អធ្រាត្រ ទើបបិទទ្វារ មានស្រីៗរង់ចាំ ទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យ អនីតិជន ០៣នាក់ និងមានបន្ទប់ សម្រាប់រួមភេទ ចំនួន ០៤បន្ទប់ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទ ក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយ ដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នា ជាមួយស្រីៗ ម៉ាស្សាទាំងនោះ៕

Loading...