ឡាន Ford EVEREST បត់ស្តាំឆ្លងផ្លូវមិនប្រយ័ត្ន ប៉ះជាមួយអាព្រូស សង ១០០ដុល្លាបញ្ចប់រឿង
​ដោយ វត្តភ្នំ ម៉ោង 11:40
ថ្ងៃទី17 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានបើករថយន្ត ម៉ាក Ford EVEREST បត់ស្តាំដៃឆ្លងផ្លូវ យ៉ាងលឿនមិនប្រយ័ត្ន ប៉ះរថយន្ត តូយ៉ូតាព្រូស ចំកាងខាងមុខខាងឆ្វេង រងការខូចខាត កាលពីវេលាម៉ោង ១២ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប ណតប៊្រីត តាមបណ្តោយ ផ្លូវលេខ២០០៤ កែងនឹងផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញ រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5314 ធ្វើដំណើរ តាមបណ្តោយផ្លូវ២០០៤ ពីកើតទៅលិច លុះមកដល់ចំណុច ភ្លើងស្តុបផ្លូវបំបែកជាបួន ក៏បានបង្អង់ល្បឿន ក៏មានរថយន្ត Ford EVERERT ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9181 បើកមកពីក្រោយ ក្នុងល្បឿនលឿន រួចបត់ស្តាំ ឆ្លងមកផ្លូវណតប៊្រីត បណ្តាលឱ្យប៉ះកាងរថយន្ត ព្រូស ផ្នែកខាងឆ្វេង រងការខូចខាត ហើយចេញសំណង ១០០ ដុល្លារ ដើម្បីបញ្ចប់រឿង៕

Loading...