ឡានបែនដឹកដីបុកម៉ូតូដួល កិនបុរសម្នាក់ស្លាប់ នៅគល់ស្ពានអាកាស ចោមចៅ
​ដោយ វត្តភ្នំ ម៉ោង 10:14
ថ្ងៃទី17 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារ រថយន្តបែនដឹកដី បើកទៅបុកម៉ូតូ បណ្តាលឱ្យដួល រួចកិនពីលើ កាលពីវេលាម៉ោង ១២និង៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ត្រង់ចំណុច គល់ស្ពានអាកាស ចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ថុល សុធា អាយុជាង ៣០ឆ្នាំ រស់នៅក្នុង សង្កាត់បឹងធំ ខណ្ឌកំបូល ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-6958 បើកតាមបណ្តោយ ផ្លូវវេងស្រង ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមាន រថយន្តបែនដឹកដី មួយគ្រឿង មិនចាំផ្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងទៅជើង ស្របគ្នា ក្នុងល្បឿនលឿន បានកៀរម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល រួចកិនចំក្បាល បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបង្ក បានបន្ថែមល្បឿន បើកគេចបាត់ស្រមោល៕

Loading...