ឡាន នីស្សាន់ បានបើកបុក ជាមួយអាព្រូស ពាក់ស្លាកលេខ រដ្ឋ07 2-5915 ខ្ទេងទាំងសងខាង
​ដោយ វត្តភ្នំ ម៉ោង 09:59
ថ្ងៃទី17 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តនីស្សាន់ បានបើកបុក ជាមួយរថយន្តព្រូស ពាក់ស្លាកលេខ រដ្ឋ នៅត្រង់ចំណុច ផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ ទាំងសងខាង កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុបណតប្រ៊ីត តាមបណ្តោយ ផ្លូវលេខ២០០៤ កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក នីស្សាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2F-0653 ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ២០០៤ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ ចំណុចកើតហេតុ បានជ្រុលទៅបុក រថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ រដ្ឋ07 2-5915 បើករដោយនារីម្នាក់ តាមបណ្ដោយផ្លូវណតប្រ៊ីត ពីជើងទៅត្បូង ចំពីចំហៀង កង់ខាងមុខ ខាងស្ដាំ ពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូស វិលមួយជុំ រងការខូចខាត យ៉ាងដំណំ ចំណែករថយន្ត នីស្សាន់ ខ្ទេចផ្នែកខាងមុខ៕

Loading...