ប្រើដាវភ្ជង់គម្រាមប្លន់យកលុយ ទូរស័ព្ទ ពីសន្តិសុខម្នាក់ បានសម្រេច
​ដោយ វត្តភ្នំ ម៉ោង 10:46
ថ្ងៃទី16 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ បានធ្វើសកម្មភាព ភ្ជង់គម្រាម ប្លន់យកលុយ ទូរស័ព្ទ ពីបុរសជាសន្តិសុខម្នាក់ បានសម្រេច រួចនាំគ្នាគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១ រំលងអាធ្រាត ឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដាយ ផ្លូវបេតុង ជិតផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ង៉ុយ ចំរើន ភេទប្រុស អាយុជាង ២០ ឆ្នាំ មុខរបរ សន្តិសុខ យាមនៅ បុរីលឹមឈាងហាក់ ស្នាក់នៅ រោងកម្មករ ស្ថិតនៅក្នុងភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-6756 ចេញទៅដើរលេង នៅម្ដុំផ្លូវវេងស្រេង ហើយត្រឡប់ មកកន្លែងស្នាក់នៅវិញ ក៏ឃើញជនសង្ស័យ មួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ធ្វើដំណើរដោយថ្មើរជើង ប្រដាប់ដោយដាវ បានភ្ជុងក គម្រាម យកលុយ និងទូរស័ព្ទ ហើយនាំគ្នាគេចខ្លួន បាត់ស្រមោល៕

Loading...