ជិះម៉ូតូចេញពីធ្វើការ មិនទាន់ដល់ផ្ទះផង ត្រូវឡានបុកស្លាប់ ហើយដាក់មេប្រូច
​ដោយ វត្តភ្នំ ម៉ោង 11:27
ថ្ងៃទី14 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានបោកក្បាលនឹងថ្នល់ ស្លាប់នៅនឹង កន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ចេញពីធ្វើការ ត្រូវរថយន្តព្រូស បុកពីក្រោយ ហើយបើកគេបាត់ កាលពីវេលាម៉ោង ២និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខការាសសាំងតេលា តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សឹង សុខុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ បើកបររថយន្ត ឱ្យក្រុមហ៊ុនមួយ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើត នៅភូមិព្រៃពង្រ ឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាកហុងដា Wave RSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-1799 ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ក៏មានរថយន្តព្រូស មួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយ បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះ ផ្លោងបោកផ្ទប់ទៅនឹងថ្នល់ បែកក្បាលស្លាប់ នៅនិងកន្លែងកើតហេតុភ្លាមៗ ហើយចំណែករថយន្តបង្ក បានបើកគេច ពីកន្លែងកើតហេតុបាត់ទៅ៕

Loading...