ម្ចាស់ផ្ទះជាប់ទៅខេត្ត កូនឈ្នួលអាយុ ១៤ឆ្នាំ ចងកបញ្ចប់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:03
ថ្ងៃទី9 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ ក្មេងស្រីម្នាក់ ធ្វើការនៅក្នុង ហាងបោកអ៊ុត សម្លៀកបំពាក់ និងហាងសាឡនមួយកន្លែង បានបានចងកសម្លាប់ខ្លួន នៅមាត់បង្អួច ដោយមិនដឹងពីមូលហេតុ កាលពីម៉ោង ៧ យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុច បុរីពិភពថ្មី ផ្សារឈូកមាស ផ្ទះលេខ១២០ ផ្លូវB សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ណាកេត អាយុ ១៤ឆ្នាំ ជាបុគ្គលិក ក្នុងហាងបោកអ៊ុត និងសាឡន មានស្រុកកំណើត នៅខេត្តកំពង់ធំ។ ស្រ្តីជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់និងក្រុមគ្រួសារ បានចេញទៅខេត្ត ដើម្បី ការបងប្អូន រួចទុកឱ្យយុវតីរងគ្រោះ ជាកូនឈ្នួល នៅមើលផ្ទះតែម្នាក់ឯង។ ដោយមិនឃើញ ជនរងគ្រោះ ចេញមកខាងក្រៅ ស្រ្តីជាម្ចាស់ផ្ទះ ក៏បានទូរស័ព្ទ ឱ្យអ្នកជិតខាងទៅមើល ស្រាប់តែប្រទះឃើញ ក្មេងស្រីរងគ្រោះ បានយកខ្សែ ចងកធ្វើអត្តឃាត នៅមាត់បង្អួច ស្លាប់បាត់ទៅហើយ៕

Loading...